បណ្ឌិត អេង ចំរើន ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺ ជូនពលរដ្ឋស្រុកព្រៃនប់ ដោយឥតគិតថ្លៃ

ខេត្តព្រះសីហនុ ៖ ប្រជាពលេដ្ឋ រស់នៅស្រុកព្រៃនប់ បានថ្លែងអំណរគុណ លោកបណ្ឌិត អេង ចំរើន ប្រធានសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ និងលោក អុី ធារិន អភិបាលស្រុកព្រៃនប់ ដែលបានរៀបចំ បង្កើតឲ្យមានកម្មវិធី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋពួកគាត់ ដោយឥតគិតថ្លៃ។

កាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៤ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ក្រុមការងារ សមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ ដឹកនាំដោយ លោកបណ្ឌិត អេង ចំរើន បានចុះជួយពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ រស់នៅមូលដ្ឋានស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កម្មវិធីនេះមនុស្សធម៌នេះ រៀបចំឡើង នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតក្នុងឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង