ករណីផ្ទុះឆេះរថយន្ត៤៥កៅអី នៅខេត្តសៀមរាប បណ្តាលមកពីលក្ខណៈបច្ចេកទេស

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន ករណីឆេះផ្ទុះរថយន្តដឹក ភ្ញៀវទេសចរ ៤៥កៅអី ១គ្រឿង នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៥៖៥០នាទី។

តាមរយៈរបាយការណ៍ ស្រាវជ្រាវបឋម របស់សមត្ថកិច្ច រថយន្ត ៤៥កៅអី មួយគ្រឿងខាងលើនេះ បានដឹកភ្ញៀវទេសចរ ចូលមើលថ្ងៃរះ ក្នុងបរិវេណប្រាសាទអង្គរវត្ត រួចចូលចំណតចតជាធម្មតា ដោយមានរថយន្តចតក្បែរផងដែរ។

មូលហេតុនៃការឆេះផ្ទះនេះ គឺជាឧបទ្ទវហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេស របស់រថយន្ត ៤៥កៅអី មួយគ្រឿង ហើយឆេះរាលដាលដល់រថយន្តចតក្បែរ ២គ្រឿងទៀត។

 

គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់ សមត្ថកិច្ចជំនាញ របស់ រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវបន្ថែមទៀតអំពីហេតុការណ៍ ដែលបានកើតឡើងនេះ។

គ្រោះថ្នាក់នេះ មិនបង្កឱ្យប៉ះពាល់ដល់ភ្ញៀវ- ទេសចរនោះទេ ដោយបានបង្កការខូចខាតរថយន្តចំនួន ៣គ្រឿង ក្នុងនោះរថយន្តប្រភេទ ៤៥កៅអី ២ គ្រឿង រថយន្ត ២៤កៅអី ១គ្រឿង និងរងរបួសមនុស្ស ២នាក់៕

  

អត្ថបទដែលជាប់ទាក់ទង