អាជ្ញាធរក្រុងព្រះសីហនុ រឹបអូសយក​យានជំនិះ ​ដែលម្ចាស់ចតឬជិះលើកម្រាលក្រានីត សម្រាប់ថ្មើរជើង នៅតាម​ឆ្នេរសមុទ្រ ​

ខេត្តព្រះសីហនុ ៖ អភិបាលក្រុងព្រះសីហនុ លោក សរ កក្កដា ព្រមានផាកពិន័យ ចំពោះម្ចាស់យានយន្តគ្រប់ប្រភេទ ដែលយក​យាន​ជំនិះ របស់ខ្លួន ទៅចត ឬបើកបរនៅលើកម្លរាលក្រានីត សម្រាប់ថ្មើរជើង នៅតាមតំបន់ឆ្នេរ ដើម្បីជាការព្រមាន ដោយមិនព្រមចូលរួមសហការជាមួយការណែនាំ ឬការជូនដំណឹង របស់​រដ្ឋបាលក្រុង។
ជាក់ស្តែងក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ សមត្ថកិច្ច ក្រុងព្រះសីហនុ បានចុះរឹបអូស ឬនាំយកម៉ូតូមួយចំនួន ដែលម្ចាស់ជិះលើកម្រាលក្រានីត សម្រាប់ថ្មើរជើង នៅតាមតំបន់ឆ្នេរ យកទៅរក្សាទុកបណ្តោះអាសន្ន នៅសាលាក្រុង ដើម្បីជាការព្រមានដល់ម្ចាស់ម៉ូតូទាំងនោះ។
​លោក សរ កក្កដា សង្កត់ធ្ងន់ថា វិធានការនេះ ធ្វើឡើងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងព្រះសីហនុ ដែលហាមឃាត់ការ​ឈប់ចត ឬការ​បើកបរយានយន្តគ្រប់ប្រភេទ នៅលើកម្រាលក្រានីត និងលើដីឆ្នេរសាធារណៈ៕
អត្ថបទដែលជាប់ទាក់ទង