សមត្ថកិច្ចខេត្តមណ្ឌលគិរី ចាប់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចខេត្តមណ្ឌលគិរី បាន​ចុះបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យលើករណី ជួញដូរគ្រឿង​ញៀនចំនួន ០៧នាក់​ និងគ្រឿងញៀនចំនួន ១៦កញ្ចប់ ​កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៤ ត្រង់ចំណុច គីឡូម៉ែត្រលេខ​៣៤ ស្ថិតនៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសី ខេត្តមណ្ឌលគិរី។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម សហការ ជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀនស្រុក និង កម្លាំងជំនាញព្រហ្មទណ្ឌស្រុកកែវសីមា បានចុះល្បាតតាមគោលដៅងាយរងគ្រោះ ស្ថិតនៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក៏ប្រទះឃើញមុខសញ្ញាសង្ស័យ កម្លាំងសមត្ថកិច្ច ក៏បានហៅធ្វើការសួរនាំ និងឆែកឆែរ បានរកឃើញ​សារធាតុ សង្ស័យថាជាសារធាតុញៀន មានសណ្ឋានជាក្រាម ព៌ណស​រថ្លា ចំនួន ០១កញ្ចប់ធំ​ ហើយបាន​ឃាត់ខ្លួនជនសង្ស័យភ្លាមៗចំនួន ០២នាក់ ​រួមមាន៖
១- ឈ្មោះជី ពិសិទ្ឋ (​ហៅប្រុស​) ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានធ្វេីតេស្តវិភាគ​រកសារធាតុញៀន ក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមាន ( + )​។ ជនសង្ស័យរូបនេះ មានទីលំនៅបច្ចុប្បន្ន ​នៅភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងមានស្រុកកំណេីតភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល​។

​២- ឈ្មោះ ណេង ផង ហៅ (​ក្បង់​) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានធ្វេីតេស្តវិភាគ​រករកសារធាតុញៀន ក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមាន ( + ) និងមានទីលំនៅបច្ចុប្បន្ន នៅភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​។ មានស្រុកកំណេីតភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល​។ សម្ភារៈ

សម្ភារៈ ដែលសមត្ថកិច្ចរឹបអូសបានរួមមាន ៖
១- ម៉ូតូកែច្នៃ ពណ៌ទឹកមាស គ្មានផ្លាកលេខ ចំនួន ០១គ្រឿង​
២- ទូរសព្ទម៉ាក oppo ពណ៌ក្រហម ចំនួន ០១គ្រឿង​
៣- សារធាតុសង្ស័យថា ជាសារធាតុញៀនមានសណ្ឋានជាក្រាម ព៌ណសរថ្លា ចំនួន ០១កញ្ចប់ធំ​។

ក្រោយពីបានស្តាប់ចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ ជី ពិសិដ្ឋ បញ្ជាក់ថា រូបគេ បានទិញថ្នាំញៀនពីឈ្មោះ ជាប ផានិត​។ បន្ទាប់មកទើប កម្លាំងជំនាញ បានចុះស្រាវជ្រាវ និងឈានទៅឃាត់ខ្លួន​ជនសង្ស័យ ជាបន្តរបន្ទាប់។ ហើយ បានពន្លាតដែនសម្ថកិច្ច ដោយសហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ក្រញូងសែនជ័យ និងអជ្ញាធរមូលដ្ឋាន នៅទីនោះបានចំនួន ០២ទីតាំង គឺទីតាំងទី១- ផ្ទះរបស់ឈ្មោះ ប៉េះ និង ទីតាំងទី២- ផ្ទះរបស់ ឈ្មោះ ឡូញ ស្ថិតក្នុងភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ​។

ក្នុងកិច្ចសហប្រតិបត្តិការខាងលើនេះ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនសង្ស័យ​សរុបចំនួន ០៧នាក់ មាន​ឈ្មោះ៖

១- ឈ្មោះ ជី ពិសិដ្ឋ (​ហៅប្រុស​) ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
២- ឈ្មោះ ណេង ផង ហៅ (​ក្បង់​) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
៣- ឈ្មោះ ជាប ផានិត (​ហៅសក់វែង​) ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ​
៤- ឈ្មោះ ហយ ផ្លេស (​ហៅប៉េះ​) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែ​រ មុខរបរ មិនពិតប្រាកដ​
៥- ឈ្មោះ អូ សីហា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ​
៦- ឈ្មោះ អេម សាម៉េន (​ឡូញ​) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ​
៧- ឈ្មោះ ទ្រី រិទ្ធ ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ​។

ចំពោះជនសង្ស័យទាំង ០៧នាក់នេះ សមត្ថកិច្ច បានធ្វេីតេស្តវិភាគរកសារធាតុញៀន ក្នុងទឹកនោម ជាលទ្ធផលវិជ្ជមាន (​+​)ទាំងអស់។

សម្ភារៈវត្ថុតាងសរុបរួមមាន៖

១- សារធាតុ ក្រាមព៌ណសថ្លា ជាថ្នាំញៀន (មេតំហ្វេតាមីន) ចំនួន ១៦​កញ្ចប់ ក្នុងនោះ មាន ១៤កញ្ចប់តូច និង
២កញ្ចប់ធំ ទម្ងន់ ៧.៨៩ ក្រាម ថ្លឹងទាំងសំបក ​
២- ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង​
៣- ឧបករណ៍កែច្នៃ សម្រាប់ជក់ថ្នាំញៀនមួយចំនួន​
៤- ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន​
៥- ទូរសព្ទចំនួន ០៥គ្រឿង​
៦- ម៉ូតូចំនួន ០៤គ្រឿង​

ករណីនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាល ស្រុកកែវសីមា កំពុងកសាងសំណុំរឿង​ទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់​៕ ដោយ ​៖ សារ៉េត

អត្ថបទដែលជាប់ទាក់ទង