លោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត ដែលបាញ់កម្មការិនី៣នាក់ ឲ្យ​របួសធ្ងន់នៅឆ្នាំ២០១២ ឥឡូវឡើងតំណែងធំ នៅក្រសួងមហាផ្ទៃ​..

ខេត្តស្វាយរៀង ៖ ខ្មែរធ្វើបាន! ធ្មេចបើកៗពេលវេលាបានកន្លងផុតទៅជាង ១០ឆ្នាំ ត្រឹមមួយប៉ប្រិចភ្នែក , ប៉ុនែ្តងាកមករឿងរ៉ាវ របស់ លោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត នៃខេត្តស្វាយរៀង ដែលធ្លាប់បាញ់ប្រហារកម្មការិនី ចំនួន ៣នាក់ ឲ្យរងរបួសធ្ងន់ កាលពីអំឡុងឆ្នាំ២០១២ បង្កការភ្ញាក់ផ្អើលស្ទើរមួយប្រទេសនោះ បច្ចុប្បន្ននេះ បានឡើងកាន់មុខតំណែងធំ នៅក្រសួងមហាផ្ទៃ ជាស្ថាពរហើយ។

យោងតាមសំណើ របស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ឈូក បណ្ឌិត ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៣ ក្របខ័ណ្ឌ មន្ដ្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលបានការសម្រេចតែងតាំងឲ្យកាន់មុខតំណែងជា អគ្គនាយករង នៅក្នុងរចនាសម្ព័ន្ធអគ្គនាយកដ្ឋានរដ្ឋបាល ចំណុះក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ ៦៥អនក្រ.តត ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ៕

 

 

អត្ថបទដែលជាប់ទាក់ទង