រថយន្តហាយឡែនឌ័រ បុកស្រីម្នាក់ស្លាប់​ នៅលើស្ពានវត្តគរ ក្រុងបាត់ដំបង

 ខេត្តបាត់ដំបង ៖ សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង រវាង រថយន្ត Toyota Highlander ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ 2AL-1648 បានបុកប៉ះជាមួយ ម៉ូតូ Honda Scoopy ពណ៌ស ផ្លាកលេខ បាត់ដំបង 1AR-8089 បើកបរដោយ យុវតីម្នាក់ នៅម៉ោង ១៩ និង ៥៦នាទីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅលើស្ពានវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។
ស្ត្រីរងគ្រោះខាងភាគីជិះម៉ូតូ បានផ្លោងចេញពីម៉ូតូ ធ្លាក់ចូលទៅក្នុងទឹកស្ទឹង ស្លាប់ភ្លាមៗយ៉ាងអណោចអធម៕
អត្ថបទដែលជាប់ទាក់ទង