​អ្នកឧកញ៉ា ទៀ វិចិត្រ ​បញ្ជូនអូប័រពេទ្យ ​ទៅយកស្រ្តី​សម្រាលកូន​៧ខែម្នាក់ រស់នៅលើកោះរ៉ុង ​មក​សង្គ្រោះ​នៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ទៅទទួលស្រ្តីមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលសម្រាលកូន  ៧ខែ នាំយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីរងគ្រោះខាងលើ​ ឈ្មោះ ឃឿន ហុឺម អាយុ ៤៤ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ស្រ្តីរងគ្រោះរូបនេះ ត្រូវបាន អ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) របស់អ្នកឧកញ៉ា យកទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
អត្ថបទដែលជាប់ទាក់ទង