សាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនអ្នកកាសែត៦នាក់ ពីបទអំពើកំហែងយក តាមបណ្តឹងឈ្មួញឈើម្នាក់

ខេត្តមណ្ឌលគិរី ៖ អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី ឲ្យដឹងថា​ សាលាដំបូងខេត្តមណ្ឌលគិរី បានទទួលសំណុំរឿងព្រហ្មទណ្ឌលេខ ១១២ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៧៣ អ.យ.ឃ/២៤ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដែលមានជនត្រូវចោទចំនួន ០៨នាក់ ក្នុងនោះមានស្ត្រី ០២នាក់ ពីបទ អំពើកំហែងយក ប្រព្រឹត្តនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តាមមាត្រា ៣៦៣ និងមាត្រា ៣៦៤ នៃក្រមព្រហ្មទណ្ឌ ។

សេចក្តីវ្រកាសព័ត៌មាន ចុះថ្ងៃទី១៧ ខែមីនា របស់អ្នកនាំពាក្យសាលាដំបូង ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្រោយពីបានពិនិត្យសំណុំរឿង និងភស្តុតាងនានា ព្រមទាំងស្តាប់ចម្លើយជនត្រូវចោទទាំង ០៨ នាក់ រួចមក ចៅក្រម ស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួន ជនត្រូវចោទចំនួន ០៦ នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តការ ស៊ើបសួរតាមនីតិវិធីច្បាប់ ។ ដោយឡែកជនត្រូវចោទ ជាស្ត្រី ចំនួន ០២ នាក់ ទៀត ចៅក្រមស៊ើបសួរ បានសម្រេចដាក់ឲ្យ ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ៕ ដោយ ៖ តាស្រុះ

 

អត្ថបទដែលជាប់ទាក់ទង